Sornom / ពិធីសែនព្រេន

Sornom is one of Suoy’s traditional ceremonies. Suoy people celebrate this ceremony because they believe that they would get good luck, safety, and rain to grow plants. Sornom is held in May every year​ and Suoy people are not allowed to hold this ceremony when there is a flood or it is not on a full-moon week. This ceremony lasts four days and three nights. On the first day, people pound Ambok, which is a dry-frying grain of paddy rice, to eat together in villages. On the second day, they go to the ceremony shelter and pray for their ancestors. On the third day, they go to the ceremony shelter again and cook food to dedicate to their ancestors. The last day, only men are allowed to enter the ceremony shelter, and they have to go and collect a variety of foods from the different families in the village to​ offer to the spirits in the forest. Villagers are not allowed to join the hall by wearing normal clothes. They all have to wear​ traditional clothes and if they break the rule, there will consequences and death. Souy people believe in animism. The common animals are tiger, python, and other dangerous species. If people break the rules, they will encounter those dangerous animals somehow. Suoy hopes that they get good luck after they do the ceremony and they want to preserve that this ceremony forever in their culture.​

(Mrs. Prom Morn, In person communication, October 2018)

Do you know?

Other peoples (people who are not indigenous Suoy) are not allowed to join Sornom ceremony. According to Suoy’s traditional belief, if other strangers want to attend it, they must bring in a two-meter cloth, a bottle of wine, and be beaten with 100 sticks. The stick is made of 100 veins of coconut leaves. In fact, a bunch of sticks is tied together and hit only one time.  

This is Sornom’s traditional clothes.

ពិធីបុណ្យសណំ

សណំគឺជាពិធីបុណ្យប្រពៃណីមួយរបស់ជនជាតិសួយ។ ជនជាតិដើមភាគតិចសួយប្រារព្ធពិធីបុណ្យនេះ ឡើងដោយសារ ពួកគេចង់ បួងសួង សុំសេចក្ដីសុខ សុវត្ថិភាព និងមានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការដាំដំណាំ​។  ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង នៅខែឧសភាជារៀងរាល់ឆ្នាំ ហើយពួកគេមិនត្រូវបាន​ អនុញ្ញាត ឱ្យធ្វើពិធីនេះនៅពេលដែលមានទឹកជំនន់ ឬ ចំថ្ងៃរនោចនោះទេ ។ ពិធីនេះមានរយៈពេល ៤ថ្ងៃ ៣យប់ ហើយ នៅថ្ងៃដំបូង ពួកគេគ្រាន់តែបុកអំបុក ដើម្បីបរិភោគជុំគ្នាក្នុងភូមិ។ នៅថ្ងៃទីពីរ ពួកគេទៅរោងពិធី ដើម្បីអធិដ្ឋានសម្រាប់ ដូនតា របស់ពួកគេ។  នៅថ្ងៃទីបីពួកគេ ទៅរោងពិធីបុណ្យជាធម្មតា និងចំអិនអាហារ ដើម្បីឧទ្ទិសកុសលជូនដល់ដូនតារបស់ពួកគេ។ នៅថ្ងៃចុងក្រោយ មានតែបុរសប៉ុណ្ណោះដែលត្រូវបានគេអនុញ្ញាតិ ឱ្យចូលរួមនៅក្នុងពិធីបុណ្យ ហើយពួកគេ ទាំងអស់នោះ ត្រូវទៅប្រមូលអាហារពីគ្រួសារផ្សេងៗក្នុងភូមិ ដើម្បីយកទៅសែននៅក្នុងព្រៃ។ អ្នកភូមិទាំងអស់ មិនត្រូវបាន អនុញ្ញាតឱ្យចូលពិធីនេះ ដោយស្លៀកសម្លៀកបំពាក់ធម្មតានោះទេ ពួកគេទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់បែបប្រពៃណីសួយ ។ ប្រសិនបើពួកគេហ៊ានធ្វើល្មើសនឹងទំនៀមទម្លាប់នេះ ពួកគេអាចនឹងទទួលផលលំបាករហូតអាចឈានទៅដល់ការ បាត់បង់ជីវិត។ ប្រជាជននៅទីនោះ​មាន​ជំនឿលើសត្វ ហើយសត្វដែលគេតែងតែគោរពបូជានៅទីនោះមានដូចជា សត្វខ្លា សត្វពស់ និងប្រភេទសត្វដែលមាន គ្រោះថ្នាក់ផងដែរ។ ដូច្នេះប្រសិនបើជាមនុស្សណាម្នាក់មិនគោរពតំណម ឬប្រពៃណីរបស់សួយ ពួកគេអាច នឹងជួប សត្វគ្រោះថ្នាក់ទាំងនោះ។ ជនជាតិសួយសង្ឃឹមថា បន្ទាប់ពីពួកគេធ្វើពិធី​បុណ្យនេះ ហើយពួកគេនឹង ប្រទះ តែសេចក្ដីសុខ និងសុវត្ថិភាព ។ ហើយពួកគេសង្ឃឹមថា ពិធីបុណ្យ​នេះ នឹងបន្តទៅថ្ងៃមុខជារៀងរហូត ។

តើអ្នកដឹងទេ?

ក្នុងពិធីបុណ្យសំណំ​ ជនជាតិផ្សេងៗមិនត្រូវបានអនុញ្ញាតឲ្យមកចូលរួមទេ ។ ប្រសិនបើជនជាតិផ្សេងចង់ចូលរួម ពួកគាត់តម្រូវឲ្យមានក្រណាត់ស ២ម៉ែត្រ ស្រា១ដប និងត្រូវវាយ១០០រំពាត់ ។ ចំណែកឯរំពាត់វិញ ពួកគាត់យកទ្រនុងស្លឹកដូងមកចងជាប់គ្នាចំនួន១០០ ហើយយកទៅវាយតែម្ដង ។ តាមពិតទៅពួកគាត់ដឹងថាបើវាយ១០០រំពាត់អាចនឹងបាត់បង់ជីវិតបាន ។

នេះគឺជា សម្លៀកបំពាក់របស់ជនជាតិដើមភាគតិចសួយ

Leave a Reply

Your email address will not be published. Required fields are marked *