Hot spring History / ប្រវត្តិទេទឹកពុះ

Hot Spring

Hot spring is a big hole of boiling water coming out of the ground, located in Te village, Sangkae Sap commune, Aoral district, Kampong Speu province. People who live in the village have the belief of healing sickness by using the hot water from the hole. The heat ranges from 40 Celsius to 80 Celsius or higher (it can cook eggs). Some people come all over the country to take the water from the hole, visit the place and do feet steaming. The hot spring water was much hotter in the past because there was no cement under it. People build up the cement for protection and tourist attraction. As the matter of fact, there is a folklore that has been passed from generations about the birth of the hot spring.

 

Once upon a time, a rich man was living felicitously with his daughter and son. The daughter and son had good personalities as well as physical appearance. Eventually, their father arranged a marriage for them, due to his greedy personality. His goal was to keep all the property and gold that he owned for his daughter and son and not to give it to anyone else.

 

To celebrate the wedding, the man ordered a slave to kill a crocodile. The crocodile was raised up by an old woman named Tey, who was also working for the man’s family.

The plan for the wedding was at 4 o’clock in the morning. At that night, Grandma Tey dreamed of seeing a very old man. The old man told her to run out of the fence around the village. After the dream, she immediately woke up and ran out of the village. At 4 o’clock, the wedding began. Suddenly, the boiling water just splashed magically in the place from nowhere and soon covered all over the village. All the people in the village were dead except for the grandma. After that tragedy, Suoy people believed that marrying a relative was wrong. Later on, before going to ask for marriage, the man has to make sure the woman is not relative.

 

រឿងនិទានទេទឹកពុះ

 

ទេទឹក​ពុះ គឺជាអន្លង់ទឹកពុះចេញមកពីក្រោមដី  ដែល​មាន​ទីតាំងស្ថិតនៅក្នុង ភូមិ​ទេ ឃុំ​សង្កែ​សាប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ ប្រជាជនដែលរស់នៅតំបន់នោះ មានជំនឿថាទឹកក្ដៅនៅក្នុងអន្លង់អាច ព្យាបាលជំងឺបាន ។​ កំដៅទឹកមានចាប់ពី 40 អង្សាសេទៅ 80 អង្សាសេ ឬ ក្ដៅជាងនេះ (វាអាចចំអិនស៊ុតបាន) ។ មនុស្សម្នា​ មកពីទូទាំងប្រទេស បានធ្វើដំណើរ មកយកទឹកមន្តនោះទៅ ប្រើតាមជំនឿរបស់គេ ហើយពួកគេថែមទាំងបាន ធ្វើដំណើរកម្សាន្ត​ និង កម្ដៅជើងនៅក្នុងទឹកផងដែរ ។ កាលពីមុន ទេទឹក​ពុះមានកម្ដៅក្ដៅជាងពេលបច្ចុប្បន្ន ពីព្រោះមិនមានការចាក់សាបនៅផ្នែកខាងក្រោម ទឹកនោះទេ ។ គេបានចាក់សាប ដើម្បីការពារទឹក និង សម្រាប់ការទាក់ទាញភ្ញៀវទេសចរ ។ ជាការ ពិតណាស់​ កន្លែងនោះ មានរឿងនិទាន ដែលត្រូវបាននិយាយត​ៗគ្នាពីមួយជំនាន់ ទៅមួយជំនាន់ ដូចខាងក្រោម ។

 

កាលពីព្រេងនាយ​ មានសេដ្ឋី ម្នាក់រស់នៅជាមួយនឹងកូនប្រុស កូនស្រី​ ប្រកបដោយសេចក្ដី

រីករាយ ។​ កូនទាំងពីមានចរិតលក្ខណៈល្អផូរផង់ និង​សម្រស់ស្រស់សោភា ។ ដោយ​សារភាពលោភលន់របស់សេដ្ឋីជាឪពុក លោក​បានផ្សំផ្គុំកូនស្រី និងកូនប្រុសឲ្យរៀបការនឹងគ្នា។ គោលបំណងរបស់គាត់ គឺដើម្បីរក្សាទុក ទ្រព្យសម្បត្តិ មាសប្រាក់ទាំងអស់ សម្រាប់កូនទាំងពីរ ហើយគាត់ មិនចង់អោយទ្រព្យសម្បត្តិធ្លាក់ទៅដល់ដៃអ្នកដទៃ ។

 

ដើម្បីបរិភោគ ក្នុងពិធីជប់លៀងមង្គលការ សេដ្ឋីបានចាត់​អ្នកបម្រើម្នាក់ឲ្យទៅកាប់ក្រពើដែលអ្នកបម្រើ សេដ្ឋីម្នាក់ទៀតឈ្មោះ យាយតី ជាអ្នកចិញ្ចឹម ។ ពិធីមង្គលការនឹងត្រូវប្រារព្ធឡើងនៅម៉ោង ៤ ទៀបភ្លឺ ។ ជាប្រផ្នូលមិនល្អ នៅពេលយប់នោះ យាយតីបានយល់សុបិន្តឃើញ តាចាស់ម្នាក់ ។ លោកតា បានដាស់តឿន យាយតី​ អោយរត់ចេញឆ្ងាយពីរបងក្នុងភូមិ ។ ភ្ញាក់ពីសុបិន្តភ្លាម យាយតីបានរត់ចេញពីភូមិ ។ លុះដល់ម៉ោងបួនភ្លឺ មង្គលការក៏បានចាប់ផ្ដើម ។ ពេលនោះស្រាប់តែ មានទឹកក្ដៅផុសចេញមកពីក្រោមដីបង្ករអោយលិចលង់ភូមិនោះ ។ អ្នកភូមិទាំងអស់ត្រូវបានស្លាប់ មានតែយាយតីទេ ដែលនៅរស់រានមានជីវិត។ ចាប់ពីពេលនោះមក ជនជាតិ់សួយបានហាមប្រាមដាច់ខាត ចំពោះការ រៀបការ ជាមួយសាច់ញាតិខ្លួនឯង។ មុននឹងទៅដណ្ដឹងប្រពន្ធ ខាងប្រុសត្រូវសើុបពីខាងស្រីអោយ

ច្បាស់ ដើម្បីប្រាកដថាខាងស្រីមិនជាប់សាច់ឈាមជាមួយនឹងខ្លួន ។​

 

Leave a Reply

Your email address will not be published. Required fields are marked *